រូបថតនិទានកថា និងវីដេអូឯកសារ 2020

2020 Visual Storytelling Workshops

ចាប់ផ្ដើមទទួលពាក្យឥឡូវនេះ

2020 CALL FOR APPLICATIONS

សេចក្ដីណែនាំទាក់ទងនឹងជំងឺកូវីដ-១៩៖

គ្រប់កម្មវិធីទាំងអស់របស់សិក្ខាសាលានឹងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីគាំពារសុខភាពរបស់សិក្ខាកាម និងអ្នកចូលរួម ។

តើលោកអ្នកមានចំណង់ចំណូលចិត្តថតរូប និងថតវីដេអូឯកសារដែររឺទេ?​ 

តើអ្នកចង់រៀនផលិតរឿងដោយប្រើរូបថត ឬ វីដេអូដែលមានខ្លឹមសារនិងអត្ថន័យទាក់ទាញដែរទេ?

នៅក្នុងឆ្នាំ២០២០នេះ ​ កម្មវិធីសិក្ខាសាលា និង​ ពិពរណ៌រូបថតអង្គរ លើកទី១៦ នឹងមានបើកវគ្គសិក្ខាសាលា រូបថតនិទានកថា និង វីដេអូឯកសារ ជាលើកដំបូងសំរាប់តែជនជាតិខ្មែរប៉ុណ្ណោះ។

ដោយជ្រើសរើសយកសិក្ខាកាមចំនួន១៥នាក់ដើម្បីចូលរួមហ្វឹកហាត់នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ ដល់ ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានផ្ដល់កន្លែងស្នាក់នៅដោយឥតគិតថ្លៃ ។

សិក្ខាសាលានេះមានគោលបំណងជាពិសេសណែនាំសិក្ខាកាមដើម្បីអភិវឌ្ឍជំនាញនិទានរឿងតាមរយៈការថតរូប និងវីដេអូ។

នេះជាឱកាសដ៏កំរដើម្បីចូលរួមហ្វឹកហាត់ដោយផ្ទាល់ជាក់ស្ដែង និងបានជួបផ្លាស់ប្ដូរបទពិសោធន៍ ពីសិល្បករដូចគ្នា។

អ្នកចូលរួមនឹងផលិតរឿងម្នាក់មួយ តាមរយៈការណែនាំដោយគ្រូបង្វឹកគ្រប់ដំណាក់កាលទាំងអស់ – ការបង្កើតសាច់រឿង ការថតអោយចូលសាច់រឿង និងជំហ៊ានសំខាន់ចុងក្រោយគឺការតំរៀបរូបថត និងកាត់តវីដេអូ។

សិក្ខាសាលានេះ នឹងត្រូវធ្វើឡើងជាភាសាខ្មែរ និងភាសារអង់គ្លេសដោយមានការបកប្រែក្នុងកំឡុងពេលប្រជុំ ជាមួយគ្រូអន្តរជាតិរបស់យើង។

 

អំពីសិក្ខាសាលា និង​ ពិពរណ៌រូបថតអង្គរ

សិក្ខាសាលា និង​ ពិពរណ៌រូបថតអង្គរ គឺជាកម្មវិធីមិនរកប្រាក់ចំណេញ ដែលបានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៥មកម្លេះ ។ កម្មវិធីនេះមានគោលដៅបណ្ដុះបណ្ដាល និងជ្រោមជ្រែងសហគមន៍អ្នកថតរូបទាំងអស់នៅក្នុងទ្វីបអាស៊ីតាមរយ:ការផ្ដល់នូវវេទិការសមប្រកបដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងអភិវឌ្ឍវិជ្ជាជីវ:របស់ខ្លួន។

សិក្ខាសាលា និង​ ពិពរណ៌រូបថតអង្គរ គឺជាកម្មវិធីថតរូបលំដាប់អន្តរជាតិដែលបានបន្តរ សកម្មភាពមកយូរឆ្នាំ ជាងគេបំផុតនៅក្នុងទ្វីបអាស៊ី ។ កម្មវិធីយើងខ្ញុំផ្ដោតការយកចិត្តទុកដាក់លើការជួយឧបត្ថមគាំទ្រដល់ សហគមន៍អ្នកថតរូបទាំងអស់ដែលកំពុងតែរីកដុះដាល និងរស់រវើកយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី។

កម្មវិធីរបស់យើងខ្ញុំខិតខំប្រឹងប្រែងបញ្ជ្រាបសំលេងពីទ្វីបអាស៊ីអោយចូលទៅក្នុងប្រព័ន្ធ និងភាសារនៃវិស័យរូបថតរបស់ពិភពលោក។

 

ការពន្យារពេលផុតកំណត់!

ដោយសារតែមានសំណូមពរ
យើងពន្យារពេលកំណត់សម្រាប់
ដាក់ពាក្យទៅសិក្ខាសាលាស្តីពីការថតរូបនិទានកថា និងវីដេឯកសារឆ្នាំ ២០២០ រហូតដល់ ថ្ងៃសៅរ៍ទី ១៧ ខែតុលានេះ!
នេះជាឱកាសចុងក្រោយរបស់អ្នកដើម្បីដាក់ពាក្យចូល!

កម្មវិធី:

កាលបរិច្ឆេទ:ថ្ងៃទី១៨ – ២៤ ខែវិច្ឆិកា ឆ្នាំ២០២០
ទីកន្លែង: ក្រុងសៀមរាប
ដោយឥតគិតថ្លៃ:និងមានផ្ដល់កន្លែងស្នាក់នៅបន្ថែមទៀត ។ សិក្ខាកាមត្រូវចេញថ្លៃធ្វើដំណើរដោយខ្លួនឯងមកកាន់ខេត្តសៀមរាប។

ការដាក់ពាក្យ

កអ្នកអាចដាក់ពាក្យដោយបំពេញបែបបទក្នុងអ៊ីនធឺណេត ដោយពណ៌នាអំពីចំណង់ចំណូលចិត្តក្នុងការផលិតជាសាច់រឿង និងភ្ជាប់សំណុំរូបថត ឬវីដេអូដែលលោកអ្នកមានស្រាប់ ។

លក្ខខណ្ឌកម្រងរូបថត ឬវីដែអូ៖

  • រូបថត
    • ពី ១០ – ២០ រូបថត
    • ទំហំ៖ 2000 pixel (ជ្រុងបណ្ដោយ) / 72dpi
    • សូមកុំភ្លេចដាក់ឈ្មោះរបស់អ្នកទៅក្នុង filename រូបថតនីមួយៗ
  • វីដេអូ៖ សូមផ្ញើ Link សំរាប់មើលវីដេអូ (វីដេអូយ៉ាងតិច២)

*ប្រសិនបើលោកអ្នកចង់បានជំនួយក្នុងការដាក់ពាក្យ សូមអញ្ជើញចូលរួមក្នុងកម្មវិធី “Angkor Hangover” នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។  យើងខ្ញុំនឹងជួយបង្រៀនលោកអ្នកបង្កើតសំណុំរូបថត និងវីដេអូ។

តើលោកអ្នកគួរតែដាក់ពាក្យដែរឬទេ?

ប្រសិនបើអ្នកជាជនជាតិខ្មែរស្រឡាញ់ការថតរូប ឬវីដេអូ ហើយ មានចំណាប់អារម្មណ៍ក្នុងការរៀនសូត្របន្ថែមអំពីសិល្បៈនៃទស្សនីភាពនិទាន និងចង់បង្កើតស្នាដៃដែលមានឥទ្ធិពលដល់អ្នកទស្សនា​ សិក្ខាសាលានេះពុំមានកំនត់អាយុទេ ។ យើងខ្ញុំនឹងជ្រើសរើសយកទាំងអ្នកដែលមានបទពិសោធន៍ និងអ្នកដែលទើបតែចាប់ផ្តើមថតរូប ។​ ដូច្នេះហើយ​សូមកុំបារម្ភអំពីកំរិតជំនាញរបស់អ្នក ។​

សិក្ខាកាមត្រូវមានកាមេរ៉ា និង​កុំព្យូទ័រផ្ទាល់ខ្លួននៅក្នុងសិក្ខាសាលា ។

WORKSHOP GROUPS

ក្រុមទី១៖រូបថត (មិនកំនត់អាយុ)*
ក្រុមទី២៖ រូបថត (សិស្សនិស្សិត)*
ក្រុមទី៣៖ វីដេអូ (មិនកំនត់អាយុ)*

WORKSHOP TUTORS

សិក្ខាសាលានឹងបង្រៀនដោយជនជាតិខ្មែរដែលបានបង្កើតស្នាដៃទស្សនីយភាពនិទាន ហើយនិងមានការចូលរួមពីអ្នកបណ្ដុះបណ្ដាលអន្តរជាតិក្នុងការផ្ដល់ប្រឺក្សាតាមរយៈអ៊ីនធឹណេត ។

COVID-19 UPDATE:  

All our events and workshops will follow the necessary COVID-19 safety protocols set by the Cambodian Ministry of Health for the protection of all our participants and attendees. 

Do you love creating visuals, either through photography or videos? Do you want to learn how to craft a story using your images/videos to tell a message and impact an audience?

 

For our 16th Edition, we are pleased to launch a new series of  Visual Storytelling Workshops for Cambodians. 15 participants will be selected to join our free workshop, which will be held in Siem Reap from 18 – 24 November 2020.  

The workshop is specifically aimed at guiding participants to develop their visual storytelling skills through the medium of photography and video.

It will be a unique opportunity to participate in a practical, hands-on workshop while meeting and interacting with like-minded peers.

Participants will complete one story each during the workshops, and will be guided by your tutor through all the stages – conceptualising the story, producing the visuals, focusing your message, and the final important step of editing. The workshop will be conducted in both Khmer and English, with translations available during sessions with our international tutors.

The workshop will be conducted in both Khmer and English, with translations available during sessions with our international tutors.

About the Angkor Photo Festival & Workshops 

Since we began in 2005, the non-profit Angkor Photo Festival & Workshops has nurtured Asia’s photographic community by providing an affordable and accessible platform for professional development and exchange. 

We are Southeast Asia’s longest-running international photography event, and believe in supporting the vibrant and dynamic photographic community that has arisen in Asia. We strive to be a space for promoting Asian contributions to the medium and language of photography.

 

DEADELINE EXTENDED!
Due to requests, we have extended our deadline for applications to Saturday, 17 October 2020.

 

WORKSHOP DETAILS

Dates: 18 – 24 November 2020

Location: Siem Reap

Costs: Free workshops. Accommodation will be provided during the workshops. Participants have to arrange their own transport to Siem Reap.

HOW TO APPLY

Application is free and done through our online form. You will need to submit a short statement about your interest in visual storytelling, and a portfolio of your photography/video work.

Portfolio should contain either:

  • Photography:
    • Minimum 10 – Maximum 20 images
    • Size: 2000 pixel on longer side / 72dpi
    • Please include your name in the filename of each image
  • Videography: A link to view your video work online (at least 2 videos)

*If you need help with your application, join us at our Angkor Hangover events in Phnom Penh or Siem Reap! We will have special sessions to help you with your application and advise you on how to create a portfolio!

WHO SHOULD APPLY?

If you are Cambodian, have a love for photography or videography, and are interested in learning more about the art of visual storytelling to create work that is able to connect and communicate with your audience.

There is no age limit. We have a group for more experienced individuals and a group for those who are just beginning, so do not worry about your level of skill.

Participants should have their own camera and a laptop for editing.

WORKSHOP GROUPS

Group 1: Photography (Still Image)- Open Group*
Group 2: Photography (Still Image)- Student Group*
Group 3: Videography (Moving Image) – Open Group*

WORKSHOP TUTORS

The workshops will be led by Cambodian photographers who have dedicated their craft to developing the art of visual storytelling, with special online critique sessions by a panel of internationally renowned professional photographers.

ទំរង់បែបបទនៃការស្នើរសុំ | Application Form

ឈប់ទទួលពាក្យត្រឹមថ្ងៃ: ១២ ខែតុលា ឆ្នាំ២០២០ ម៉ោង៦ល្ងាច
Deadline Extended to: 17 October 2020

QUESTIONS?