ពាក្យប្រកាស៖ ការចងក្រងឯកសារអំពីកម្ពុជា ‘Documenting Cambodia’ Open Call

Nov 7, 2023 | News & Happenings

នេះជាពាក្យប្រកាសជ្រើសរើសស្នាដៃបែបឯកសារដែលរំលេចអំពីប្រទេសកម្ពុជា ដែលចងក្រងដោយអ្នកថតរូប អ្នកថតវីដេអូ និងអ្នកកាសែតដែលមានទីលំនៅនៅក្នុងប្រទេសកម្ពុជា។ យើងកំពុងជ្រើសរើសស្នាដៃដែលមានលក្ខណៈលាតត្រដាង និងផ្តល់ជាព័ត៌មាន ដើម្បីជួយពង្រឹងចំណេះដឹងអំពីបញ្ហា និងរឿងរ៉ាវសំខាន់នានាដែលបានកើតឡើងក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

ស្នាដៃជ្រើសរើសនឹងត្រូវដាក់តាំងជាពិព័រណ៍ ឬដាក់ជាផ្នែកបញ្ចាំងបង្ហាញក្នុងកម្មវិធីផ្លូវការរបស់មហោស្រព និងសិក្ខាសាលារូបថតអង្គរ លើកទី១៩ ដែលនឹងប្រព្រឹត្តឡើងនៅខេត្តសៀមរាបចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៤។

យើងបើកទូលាយសម្រាប់ស្នាដៃរូបថត (រូបថតយ៉ាងតិចចំនួនបីសន្លឹក អមនឹងអត្ថបទមួយ) និងស្នាដៃវីដេអូ (ដែលមានរយៈពេល ៥នាទី ឬតិចជាងនេះ) ក៏ដូចជាស្នាដៃសម្រេច ឬស្នាដៃដែលស្ថិតក្នុងដំណើរការផលិត។

យើងជឿថា វាជារឿងដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការមានពលរដ្ឋដែលដឹងព័ត៌មានគ្រប់ជ្រុងជ្រោយ ហើយក៏សំខាន់សម្រាប់ប្រជាជនទូទៅដែរ ក្នុងការទទួលបានព័ត៌មានពិត និងព័ត៌មានដែលឆ្លងកាត់ការស្រាវជ្រាវយ៉ាងលម្អិត ស្តីពីបញ្ហាផ្សេងៗដែលកំពុងជះឥទ្ធិពលដល់រូបពួកគេផ្ទាល់ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។ មិនថាក្នុងទម្រង់ជារូបថត ឬភាពយន្តខ្លី ស្នាដៃបែបឯកសារ សុទ្ធតែជាមធ្យោបាយដ៏សំខាន់មួយនៃការផ្តោះប្តូរព័ត៌មាន និងទស្សនៈផ្សេងៗគ្នា។

This is an open call for visual documentary work about Cambodia from photographers, videographers and journalists residing in the country. We are seeking work which reveals and informs, helping to further our understanding about the important issues and stories in Cambodia today.

Selected works will be presented either as an exhibition or part of a projection showcase in the official programme of the 19th Edition of the Angkor Photo Festival & Workshops, to be held in Siem Reap from the 19 to 28 January 2024.

We are open to both photography (minimum of three images with a written article) and video work (5 mins or less), as well as work which is both completed or ongoing.

We believe it is important for Cambodia to have a well-informed citizenry, and for Cambodians to have access to accurate and well-researched information about issues impacting themselves, their families and their communities. Visual documentaries, whether through photography or short films, are an important way of communicating information and different perspectives.

Closes 25th November 2023.

> DETAILS & FORM

NEWS & UPDATES
Participants Announced: Beyond The Silence

The final participants selected for 'Beyond The Silence' collaborative project organised by Magnum Photos has been ...

‘Open Open’ Call: Deadline Extended

We are extending our ‘Open Open’ Call’s deadline to this Saturday, 18 November 2023! We invite photographers from ...

19th Angkor Photo Workshop Participants Announced

ពាក្យប្រកាស៖ ការចងក្រងឯកសារអំពីកម្ពុជា ‘Documenting Cambodia’ Open Call

នេះជាពាក្យប្រកាសជ្រើសរើសស្នាដៃបែបឯកសារដែលរំលេចអំពីប្រទេសកម្ពុជា ដែលចងក្រងដោយអ្នកថតរូប អ្នកថតវីដេអូ ...

‘Enchantment’ Guest Curator Open Call

"What is your north star when the world seems to be collapsing? In the weight of darkness, how – or where – do ...

GET OUR NEWSLETTER