គ្រូបង្រៀន & សិក្ខាកាម

TUTORS & PARTICIPANTS

រូបថតនិទានកថា និងវីដេអូឯកសារ 2020
2020 Visual Storytelling Workshops

គ្រូបង្រៀន TUTORS

ណារិន សៅបូរា Saobora NARIN

ណារិន សៅបូរា Saobora NARIN

Cambodia

គឹម សោភា KIM Sophea

គឹម សោភា KIM Sophea

Cambodia

នាក់ សុផល Sophal NEAK

នាក់ សុផល Sophal NEAK

Cambodia

ចន្ទ័  វិត្ថារិន្ទ  CHAN Vitharin

ចន្ទ័ វិត្ថារិន្ទ CHAN Vitharin

Cambodia

រួន រី  Roun RY

រួន រី Roun RY

Cambodia

មាន លុជ្យ  MEAN Lux

មាន លុជ្យ MEAN Lux

Cambodia

សិក្ខាកាម PARTICIPANTS

Chhun Bunchhai

Chhun Bunchhai

Cambodia

Tyta Buth

Tyta Buth

Cambodia

Kavi Chhay

Kavi Chhay

Cambodia

James Hou

James Hou

Cambodia

Chetra Khieu

Chetra Khieu

Cambodia

Len Leng

Len Leng

Cambodia

Dara Lim

Dara Lim

Cambodia

Rachna Thim

Rachna Thim

Cambodia

Sayorn Sonya Soeurn

Sayorn Sonya Soeurn

Cambodia

Sophary Soth

Sophary Soth

Cambodia

Chanrachna Teck

Chanrachna Teck

Cambodia

Dyna Touchsi

Dyna Touchsi

Cambodia

Sophal Try

Sophal Try

Cambodia

Yeng Chheangly

Yeng Chheangly

Cambodia

Sreysor Pheng

Sreysor Pheng

Cambodia

TUTOR BIOGRAPHIES

ចន្ទ័ ​វិត្ថារិន្ទ​ Chan Vitharin

ព្រះ រាជាណាចក្រកម្ពុជា Cambodia 

ចន្ទ័ ​វិត្ថារិន្ទ​ កេីតឆ្នាំ១៩៧៥ ក្រុងភ្នំពេញ។ នៅឆ្នាំ១៩៨៦ដល់១៩៩៧ ​​​​​រៀនផ្នែកគំនូរ និងថតរូបនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ហើយបន្តការ​​សិក្សា​​ផ្នែកថតរូបនៅប្រទេស​​បារាំង លោកធ្លាប់តាំង​​ពិព័រណ៌ច្រើនលើក​​នៅក្នុងប្រទេសនិងក្រៅប្រទេស ដូចជាប្រទេស អាល្លឺម៉ង់ បារាំង  ថៃ អង់ដូរ៉ា​​ ឡាវ វៀតណាម និងម៉ិសុិចកូ។ លោកជាអ្នកថតរូបប្រចាំកាសែតបារាំង Le Mekongនិង Cambodge Soir។ ជាអ្នកថតរូប និងគូរគំនូរនៅអង្គការក្រៅរដ្ឋាភិបាល Action IEC  ព្រមទាំងអង្គការអន្តរជាតិមួយចំនួនដូចជា UNDP, UNFPA, UNESCO, FHI។ល។ លោកធ្លាប់បានតែងតាំងជាគណៈមេប្រយោគជាតិ និងអន្តរជាតិសម្រាប់ការជ្រើសរើសបេក្ខភាពចូលរួម និងការប្រកួតប្រជែងផ្នែកថតរូប និងផ្នែកគំនូរវិចិត្រកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកក្នុងកម្មវិធី Jeux de la Francophonie លើកទី៥ នៅក្រុងនីញ៉ាមេ នៃប្រទេសនីហ្សែរកាលឆ្នាំ២០០៥ លើកទី៦នៅក្រុងប៉េរូត ប្រទេសលីបង់កាលឆ្នាំ២០០៩ និងលើកទី៧នៅក្រុងនីស ប្រទេសបារាំងនៅ២០១៣ ព្រមទាំងលើកទី៨នៅក្រុងអាប៊ីហ្សង់ ប្រទេសកូឌីវ័រនៅឆ្នាំ២០១៧ ក្រោមជំនួយឧបត្ថមពីអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង។ លោកជាអ្នកស្រាវជ្រាវអំពីក្បាច់ខ្មែរ និងបានបោះពុម្ពផ្សាយជាសៀវភៅ ក្បាច់ខ្មែរ ដោយវិទ្យាស្ថានរៃយំនាឆ្នាំ២០០៥។ លោក និងក្រុមគ្រួសារបានរៀបចំពិពរ័ណ៌ និងបោះពុម្ពសៀវ ភៅជូនលោកឪពុករបស់លោកមានចំណងជើងថា ច័ន្ទ ឡៃហេង(ជីវិត និងការងារ)ក្នុងឆ្នាំ២០១៣។ លោក និងមិត្តជាតិម៉ិកសិក ព្រមទាំងនិស្សិតបានរៀបចំពិពរ័ណ៌ និងបោះពុម្ពសៀវភៅគំនូរមានចំណងជើងថា ជ្រោយចង្វារ(ការប្រែប្រួលនៃតំបន់ជ្រោយ ចង្វារ)នាឆ្នាំ២០១៧បោះពុម្ពដោយរោងជាងចារRUFA នៃមហាវិទ្យាល័យសិល្បៈសូនរូប ឧបត្ថមដោយអាគារស្នាក់នៅប៊ែលវុយ។ ចាប់ពីឆ្នាំ១៩៩៨រហូតមកលោកជាសាស្រ្ដាចារ្យ​​បង្រៀនផ្នែកថតរូប និង​​​គំនូរ នៃមហាវិទ្យាល័យសិល្បៈសូនរូប​​ និងបង្រៀនផ្នែក គំនូរ និងពណ៌ទឹកនៅ​​​​សាកលវិទ្យា​​​ល័យបញ្ញាសាស្រ្ដកម្ពុជា និង​​សាកលវិទ្យាល័យវេសស្ទន ចាប់ពីឆ្នាំ២០១២​​មក។ បន្ថែម​​​លើ​​នេះនៅឆ្នាំ២០១១ ដល់សព្វថ្ងៃ លោកបានចូលរួមសហការជាមួយសិល្បករម៉ិកសិកកូ​​មួយក្រុម បង្កើតរោងជាងបោះពុម្ព ចារ RUFA ដំបូងគេបង្អស់នៅកម្ពុជា ក្នុងមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ៕

CHAN Vitharin was born in 1975 in Phnom Penh, Cambodia. From 1986 to 1997, he studied painting and photography at the Royal University of Fine Arts and at the Ecole Superieure de la photographie à Arles, France. He has done workshops and exhibitions in countries such as Cambodia, France, Germany, Thailand, Andorra, Mexico, Laos, and Vietnam.

He is a photographer for the French newspaper Le Mekong and Cambodge Soir, and works as a photographer and illustrator for NGO Action IEC (Information Education Communication) and also photographs for international organisations such as the UNDP, UNFPA, UNESCO, FHI, etc. He is a researcher of Kbach Khmer (Khmer ornament) and has published a book on the subject with Reyum Institute in 2005. He has been working as a professor of photography and painting at RUFA (1998-present), a Master of sketch and color at School of Architecture and Design at Paññāsāstra University of Cambodia (2012-present) and School of Architecture and Design at Western University (2017-Present).

Additionally, since 2011 he has collaborated with a group of Mexican artists to establish the first Printmaking Studio in Cambodia’s called CHAR-RUFA Printmaking Studio in the Faculty of Fine Arts, RUFA, Phnom Penh, Cambodia.

ណារិន សៅបូរា NARIN Saobora

ព្រះ រាជាណាចក្រកម្ពុជា Cambodia 

ខ្ញុំបាទឈ្មោះ ណារិន សៅបូរា មានស្រុកកំណើតនៅខេត្តកំពង់ធំ ហើយធំធាត់ ក្នុងកំឡុង សង្រ្គាម សុីវិលក្រោយចប់របបខ្មែរក្រហមក្នុងទស្សវត្តន៏ទី៨០ ។

នៅឆ្នាំ១៩៩៩ ខ្ញុំបានបញ្ចប់កាសិក្សា នៅវិទ្យាល័យជាសុីម កំពង់ថ្ម ហើយបានបន្តរការសិក្សានៅវិទ្យាល័យ កសិកម្មជាតិព្រែកលៀប រាជ្យធានីភ្នំពេញ ។ រៀនបណ្តើរ ធ្វើជាងថតរូបក្រៅម៉ោងបណ្តើរ

នៅក្នុងស្ទុយឌីយោថតរូបភាព និង សិក្សាបន្ថែម លើជំនាញ ផលិតវីដេអូរខ្លីៗផងដែរ ។

ក្រោយបញ្ចប់មហាវិទ្យាល័យ ខ្ញុំបានផ្តូរទៅធ្វើការនៅស្ថានីយទូរទស្សន៏ រាជធានីភ្នំពេញប៉ុស្តិលេខ៣ ចំនួន ២ឆ្នាំ ។

ក្រោយមកក៏បានផ្លាស់ប្តូរទៅធ្វើរការនៅ មជ្ឈមណ្ឌលធនធានសោតទស្សន៏បុប្ផាណា ជាអ្នកតំឡើងរូបភាព ។

នៅឆ្នាំ ២០១២ បានទៅចូលរួមវគ្គបណ្តុះបណ្តាលវគ្គដំឡើងរូបភាពអាជីពនៅសហរដ្ឋអាមេរិច ។

ក្រោយមកក៏បានបំរើការងារផ្នែក តំឡើងរូបភាព ក្នុងវិស័យភាពយន្តកម្ពុជា អស់រយះពេលជិត ១០ ទៅលើវិស័យផលិតភាពយន្តខ្នាតវែង និងភាពយន្ត ឯកសារក្នុងស្រុក ជាមួយ លោក គ្រូ រិទ្ធី ប៉ាន់ ។

នៅឆ្នាំ ២០១៤ បានផ្លាប្តូរមុខជំនាញ មកជាអ្នកផលិតរូបវីដេអូរឯកសារខ្នាតវែង ជាមួយ លោកស្រី ចាន់ លីដា ដែលមានចំណងជើង អាវក្រហម និង ទទួលបានពានវង្វាន់ប្រគួត ថ្នាក់អាសុី នៅកូរ៉េខាងត្បូង និង ប្រទេសឥណ្ឌា។ 

ចុងឆ្នាំ ២០១៩ បានសិក្សាថ្នាក់ថតរូបខ្លីនៅ អង្គរហ្វូតូ ជាចំណេះដឹងបន្ថែម ហើយក៏បានចាប់អាជីពជា អ្នកថតរូបបែបរូបថតនិទានកថា ។

បច្ចុបន្នភាព បានធ្វើការលើគំរោងខ្សែរភាពយន្តខ្នាតខ្លី និងវែង ទៅអោយអង្គការក្នុងស្រុក និង ផលិតកម្មក្រៅស្រុកផងដែរ ។

NARIN Saobora is a Cambodian filmmaker, cinematographer and photographer. Born in Kampong Thom province after the fall of the Khmer Rouge, he grew up during the civil war in the 1980s. Saobora is a Sundance Institute Fellow with over a decade’s experience in the film industry in Cambodia. He has worked on various documentaries and feature films with Academy Award winning director Rithy Panh and was a cinematographer on Lida Chan’s feature documentary ‘Red Clothes’, which has won several festival awards. For his personal work, Saobora deals with the issues of contemporary society. He is an Angkor Photo Workshop alumni from 2019. 

Bora is currently filming and producing commissioned videos for UNESCO, CIOMAL, They Thmey News, Save the Children, LOLC, CMK, Kokthlok Association, CJ Foots Production and the Pannasastra University of Cambodia. His last project as a cinematographer was for an American feature documentary called ‘Where the Roots Lie’ about Medha, the only female drum troupe in Cambodia.

មាន លុជ្យ​ MEAN Lux 

ព្រះ រាជាណាចក្រកម្ពុជា Cambodia 

មាន លុជ្យ​ ជាអតីតសិក្ខាកាមនៃសិក្ខាសាលា និង​ ពិពរណ៌រូបថតអង្គរឆ្នាំ២០១៨ ។​ លុជ្យរៀនផ្នែកច្បាប់ ចូលចិត្តទស្សនៈវិទ្យា និង​ អានចិត្តវិទ្យា ។ ស្នាដៃរបស់គាត់ដែលមានចំណងជើងថា “Floating Isolation” បានទទួល​ការ​គាំទ្រ​យ៉ាងច្រើន​នៅក្នុងកម្មវិធីពិពរណ៌ ។ ក្រោយបានបញ្ចប់វគ្គ គាត់បានបន្តសិក្សាការថតរូបនិទានកថារបស់គាត់តាមរយៈ​គ្រូនែនាំផ្ទាល់ និងការស្រាវជ្រាវដោយខ្លួនឯង ។ ការថតរូបជួយអោយគាត់​អាចគាស់កកាយការគិត និងអារម្មណ៍ខ្លួនឯងផ្ទាល់​ និងទំនាក់ទំនងរវាងគាត់និងកត្តាផ្សេងៗដែលកើតមានឡើងនៅជុំវិញខ្លួន ។ សព្វថ្ងៃនេះគាត់កំពុងចំណាយពេលវេលាដើម្បីថតស្នាដៃរយៈពេលវែងមួយដើម្បីផលិតជាសៀវភៅ ។​ 

MEAN Lux is the alumni of the 2018 Angkor Photo Festival & Workshop. He studied law, likes philosophy and reads psychology. His story during the workshop titled “Floating Isolation” was well received at the festival. After the workshop, Lux continued his photographic study through mentorship and personal research. Photography enables him to explore his inner thoughts and feelings, and his relations with the world around him. He is currently devoting his time to his long-term project – a photobook. 

 

 

 

នាក់ សុផល Sophal NEAK

ព្រះ រាជាណាចក្រកម្ពុជា Cambodia 

នាក់ សុផល ជនជាតិ ខ្មែរ កើតឆ្នាំ ១៩៨៩ បានបញ្ចប់បរិញ្ញាប័ត្រពីសកលវិទ្យាល័ភូមិន្ទវិចិត្រសិល្បៈនៅទីក្រុងភ្នំពេញ ស្នាដៃរបស់គាត់ត្រូវបានគេស្គាល់ពីសោភណ្ឌ័ភាពម្យ៉ាងដែលខុសប្លែកពីគេ ហើយគាត់នៅតែបន្តស្វែងយល់ពីសង្គម និងប្រជាជនកម្ពុជា។ ដោយប្រើរូបថតមនុស្សភ្ជាប់ជាមួយនឹងវត្ថុដែលទាក់ទងនឹងប្រធានបទ ស្នាដៃរបស់សុផលជាទូទៅតែងតែចង់បង្ហាញពីបញ្ហាប្រឈមទាក់ទងជាមួយនឹងសង្គម ការចងចាំ និង ការភ័យខ្លាចដែលបង្ហាញចេញតាមរយៈការរស់នៅ និងអត្តសញ្ញាណរបស់មនុស្ស។

ដោយមានភាពសកម្មយ៉ាងរស់រវើក ទាំងក្នុងស្រុក និងលើឆាកអន្តជាតិ សុផល បានចូលរួមសិក្ខាសាលា និងការតាំងពិពណ៌េជាច្រើន ជាល្ខណះក្រុម និងតែឯង នៅប្រទេសផ្សេងៗមានដូចជា បារាំង សុយអែត សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ផងដែរគាត់បានចូលរួមមហោស្រពរូបថតនៅទឹកដីអង្គរប្រទេសកម្ពុជា។ ស៉្បត់អាត ប្រទេសសាំងហ្គាពួ  មហោស្រពរូបថតប្រទេសហុងកុង មហោស្រពរូបថតនៅទីក្រុងបាងប្រទេសថៃ ការតាំងពិពណ៌ Voice Tacitness នៅប្រទេសចិន និងមហោស្រពទីក្រុងរបស់យើង នៅប្រទេសកម្ពុជា SurViva ប្រទេសអាលឺម៉ង់ និងមហោស្រពរូបថតនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា៕

ចូលទៅអានបន្ថែម www.sophalneak.com.

NEAK Sophal (b. 1989, Cambodia), a graduate of the Royal University of Fine Arts in Phnom Penh, has a growing reputation for her distinct aesthetic and ongoing thematic exploration of Cambodian society. Through composed portraiture staged collaboratively with her subjects, Sophal’s artwork often challenges social structures, illuminating the hidden memories and fear that animate people’s lives and identities.

Active locally and internationally, Sophal has participated in workshops, residency and group and solo exhibitions in France, Sweden, the United States, Japan, and Australia, as well as at Angkor Photo Festival (Cambodia), Spot Art (Singapore), Hong Kong International Photo Festival, Bangkok Photo Festival, Asian Eye Culture (Thailand), Voice of Tacitness Exhibition (China), Our City Festival (Cambodia), SurVivArt (Germany), and Photo Phnom Penh Festival (Cambodia). Read more about her work at www.sophalneak.com.

គឹម សោភា KIM Sophea

ព្រះ រាជាណាចក្រកម្ពុជា Cambodia 

Kim Sophea (b. 1983 in Kratie, Cambodia) studied languages languages (French, English) and pedagogy, after which she worked as a teacher for several years under an organization called “Agence Universitaire de la Francophonie”.

In late 2007, she began a career in the film industry on Rithy Panh’s feature The Sea Wall. In 2009, she joined the founding team of the Cambodia Film Commission and multiplied the trainings and experiences as assistant director and production coordinator with numerious international filmmakers, director such as Rithy Panh (Shiiku The Catch, The Missing Picture), Boje Buck (Same Same But Different) Mike McCoy, Scott Waugh (Act Of Valor) Regis Wargnier (The Gate) Chantal Akerman (Almayer’s Folly), Jeanne Labrune (The Path), Angelina Jolie (First They Killed My Father)…

She is one of the pillars of the organizing team of the Cambodia International Film Festival, Cambodia’s main industry driven film event.

Today she works as a freelancer, and continues her career as an assistant- director on international and Cambodian feature films. She is also involved in producing, writing and directing. Sophea has developed short and feature film projects, including the adaptation of a play Welcome to Paradise by world acclaimed author Bernard Werber.

Since young, Sophea has had a passion for cinema, theater, song, dance and literature. Although she worked as trainee director on a training short (“Monsoon”) in 2013, GREY FEATHER is her first short film as a writer and director.

Sophea grew up and currenty lives in Cambodia, a country where very few women can raise their voices, especially in the Arts.

រួន រី Roun RY

ព្រះ រាជាណាចក្រកម្ពុជា Cambodia 

លោករួន រី ជាអ្នកថតរូបឯកសារខ្មែរវ័យក្មេងម្នាក់ដែលការងារថតរូបគាត់ផ្តោតសំខាន់ទៅលើ បញ្ហាសង្គម និងបញ្ហាបរិស្ថានហើយដើម្បីប្រាប់រឿងរ៉ាវខ្លះៗដែលគាត់បានជួបប្រទះក្នុងប្រទេសរបស់គាត់។ គាត់ត្រូវបានបង្រៀនឬបណ្តុះបណ្តាលដោយ លោកគ្រូថតរូបជំនាញៗពីរនាក់មកពីស្ថាប័នរូបថត Magnum គឺម្នាក់មកពីប្រទេសបារាំង ឈ្មោះ អង់ត្វន់ ដឹអាហ្កាតា និងម្នាក់មកពីប្រទេសឥណ្ឌា ឈ្មោះ សុហរ៉ាប់ ហ៊ូរ៉ាក្នុងកំឡុងពេលសិក្ខាសាលាអង្គរហ្វូតូក្នុងឆ្នាំ២០១៦។ គាត់ឥលូវជាសមាជិកមួយ របស់មហោស្រពអង្គរហ្វូតូផងដែរ។ ហើយគាត់ក៏បានចំណាយពេលវេលា របស់គាត់ធ្វើជាគ្រូបង្រៀនថតរូបស្ម័គ្រចិត្តដល់មិត្តភក្តិ ក៏ដូចជាក្មេងៗនូវអង្គការផ្ទះអញ្ចលីផងដែរ។ គាត់បានដាក់បង្ហាញពិព័រណ៍ស្នាដៃរូបថតរបស់គាត់ក្នុងប្រទេស និងក្រៅប្រទេស។ ពិព័រណ៍ដំបូងរបស់គាត់ ឈ្មោះ ៉ ភូមិរបស់យើង ៉ បានដាក់តាំងបង្ហាញនូវវិចិត្រសាល មីរាស្ស ក្នុងខេត្តសៀមរាប ហើយក្រោយមកគាត់ក៏បានតាំងពិព័រណ៍មួយទៀតនៅមហោស្រព ហ្វូខាលស៍ ដ្យូភីស ដ្រាកហ្គ ក្នុងក្រុង អ៊ុនហ្លើ រដ្ឋណូម៉ាន់ឌី ប្រទេសបារាំង។ រួនទទួលបានកិត្តិយសជាជ័យលាភីម្នាក់ក្នុងចំណោមប្រាំនាក់ នៃពានរង្វាន់ជំនាន់ច្នៃប្រឌិតសម្រាប់ឆ្នាំ២០២០ នូវទីក្រុមភ្នំពេញ។ ហើយរួនរាល់ថ្ងៃរស់នៅ និងធ្វើការនៅខេត្តសៀមរាប។

 

Roun Ry is a young Cambodian documentary photographer with a keen interest in covering social and environmental issues, and to tell the little explored stories of his country. Tutored by Magnum photographers Antoine D’Agata and Sohrab Hura at the Angkor Photo Workshops in 2016, Roun is now an Angkor Photo Festival committee member. He has also been volunteering as an Anjali Photo Workshops tutor to help his younger peers to learn photography. 

Roun has exhibited in Cambodia and internationally. He had his first solo exhibition of his series ‘Our Village’ at Mirage Contemporary Art Space in Siem Reap, which was later exhibited at the Les Focales du Pays d’Ague festival in Honfleur, Normandy.

Roun was awarded the prestigious 2020 Creative Generation Award in 2020. He lives and works in Siem Reap.